សម្ដេចក្រឡាហោម អរគុណចំពោះម្ចាស់ជំនួយ សម្រាប់ដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់

PPR ៖ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះជំនួយសប្បុរសរបស់សហភាពអឺរ៉ុប រដ្ឋាភិបាល និងប្រជាជនជប៉ុន រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រ នូវជំនួយបច្ចេកទេស សម្ភារៈ ថវិកាមួយចំនួន សម្រាប់ដំណើរការបោះឆ្នោត ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកម្មវិធីបិទសន្និបាត បូកសរុបការងាររៀបចំ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ កាលពីថ្ងៃទី១៧ខែកក្កដា នៅខេត្តព្រះសីហនុ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ សម្ដែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ជាតិដឹកនាំ និងមន្រ្ដី គ.ជ.ប គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយនានាអ្នកសង្កេតការជាតិ អន្ដរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ក្នុងនោះលោកក៏បានបញ្ជាក់បន្ថែម ទៀតថា សមិទ្ធផលសម្រេចបានទាំនេះអាស្រ័យដោយយើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល គ.ជ.ប … Continue reading សម្ដេចក្រឡាហោម អរគុណចំពោះម្ចាស់ជំនួយ សម្រាប់ដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់